2 John

1ខ្ញុំជា​ចាស់ទុំជូនចំពោះលោកស្រី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើសនិង​កូនៗ​របស់​លោក​ស្រីដែលខ្ញុំស្រលាញ់នៅក្នុងសេចក្ដីពិតហើយមិនមែនតែខ្ញុំប៉ុណ្ណោះទេគឺអស់​អ្នក​ដែលស្គាល់សេចក្ដីពិតដែរ 2ដ្បិតសេចក្ដីពិតនោះនៅក្នុងយើងហើយនឹងនៅជាមួយយើងអស់កល្បជានិច្ច​ផង។ 3ព្រះគុណ​សេចក្ដី​មេត្ដាករុណា​និង​សេចក្ដីសុខសាន្ដពីព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតានិងពី​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះ​រាជ​បុត្រារបស់ព្រះអង្គ​នឹង​ស្ថិតជាមួយយើងនៅក្នុងសេចក្ដីពិតនិង​សេចក្ដី​ស្រលាញ់ 4ខ្ញុំត្រេកអរខ្លាំងណាស់ដោយ​បាន​ឃើញកូនៗមួយចំនួន​របស់​លោកស្រីប្រព្រឹត្ដតាមសេចក្ដីពិតស្របតាមបញ្ញត្ដិ​ដែល​យើង​បាន​ទទួលពី​ព្រះ​វរ​បិតាមក 5ឥឡូវនេះលោក​ស្រី​អើយ! ​ខ្ញុំ​សុំលោកស្រីថា​យើង​ត្រូវ​ស្រលាញ់គ្នា​ទៅវិញ​ទៅមក‍។ ​ខ្ញុំ​មិន​មែន​សរសេរបញ្ញត្ដិ​មួយ​ថ្មី​សម្រាប់​លោកស្រីទេប៉ុន្ដែ​ជា​បញ្ញត្ដិ​ដែល​យើង​មាន​តាំង​ពីដើមដំបូងមក 6នេះហើយជា​សេចក្ដី​ស្រលាញ់គឺ​យើង​ត្រូវ​ប្រព្រឹត្ដតាមបញ្ញត្ដិ​របស់​ព្រះអង្គ​ហើយ​នេះជាបញ្ញត្ដិគឺ​អ្នករាល់គ្នា​ត្រូវ​រស់នៅក្នុង​សេចក្ដី​ស្រលាញ់ដូចដែល​អ្នករាល់គ្នា​បាន​​តាំង​ពីដើមដំបូង​​មក 7ព្រោះមាន​ជន​បោកប្រាស់ជាច្រើន​បាន​ចេញទៅក្នុងលោកិយនេះ​ជា​ពួក​អ្នកដែលមិន​ព្រម​ទទួល​ស្គាល់​ថា​ព្រះ​យេស៊ូគ្រិស្ដ​បាន​យាងមកក្នុងសាច់ឈាមទេ​គឺ​អ្នក​នោះ​ហើយ​ជា​ជន​បោកប្រាស់ហើយ​ជា​អ្នក​ប្រឆាំងព្រះគ្រិស្ដ 8ចូរអ្នករាល់គ្នាប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​បាត់បង់​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​គឺ​ឲ្យ​ទទួល​បាន​រង្វាន់​ដ៏​ពេញលេញវិញ 9អស់អ្នក​ដែល​ទៅហួសហើយមិននៅជាប់នឹងសេចក្ដីបង្រៀន​របស់​ព្រះ​គ្រិស្ដ​នោះ​គ្មាន​ព្រះជាម្ចាស់​ទេ​ប៉ុន្ដែ​អ្នកណាដែលនៅជាប់នឹងសេចក្ដីបង្រៀន​របស់​ព្រះ​គ្រិស្ដ​អ្នកនោះ​មាន​ទាំង​ព្រះ​វរ​បិតានិង​ព្រះ​រាជ​បុត្រា 10បើអ្នកណាមកអ្នករាល់គ្នាប៉ុន្ដែមិន​បាន​នាំសេចក្ដីបង្រៀននេះមកទេ​ចូរ​កុំទទួលគេ​មក​ក្នុងផ្ទះជម្រាបសួរគេឡើយ 11ដ្បិតអ្នកណា​ដែល​ជម្រាបសួរ​គេ​អ្នកនោះ​ក៏​រួមចំណែកក្នុងអំពើអាក្រក់​របស់​គេ​ដែរ។ 12ខ្ញុំមាន​សេចក្ដី​ជាច្រើន​ដែល​ត្រូវ​សរសេរ​មក​អ្នករាល់គ្នាប៉ុន្ដែ​ខ្ញុំ​មិនចង់​សរសេរ​ដោយក្រដាសនិងទឹកខ្មៅ​នេះ​ទេ​ដ្បិត​ខ្ញុំ​សង្ឃឹម​ថានឹងមកជួបអ្នករាល់គ្នាហើយនិយាយដោយផ្ទាល់មាត់​វិញ​ដើម្បី​ឲ្យ​អំណរ​របស់​យើង​បាន​ពេញបរិបូរ 13កូនចៅបងស្រី​របស់​លោកស្រី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើសនោះ​ក៏​ជម្រាបសួរ​មក​លោកស្រីដែរ
Copyright information for KhmKCB